អង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវវារៈ ដោយមានលទ្ធផលដូខាងក្រោម៖
១- អង្គប្រជុំបានអនុម័តលើសំណើរសុំផ្លាស់ប្តូរតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជាចំនួន ៣៨រូប ជំនួសសមាភាពតំណាងរាស្ត្រចាស់ដែលបានលាឈប់ ។ ការប្រកាសសុពផភាពនៃអាណត្តិតំណាងរាស្ត្រទំាង៣៨រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី៦ នាពេលខាងមុខ ។
២-អង្គប្រជុំបានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទិ១ នីតិកាលទី៦ ចំនួន៣រូបមាន ៖
១-លោក ជំទាវ បាន ស្រីមុំ
២-ឯកឧត្តម ឃឹង នុភាព
៣-ឯកឧត្តម ម៉ាត់ សេត
៣-អង្គប្រជុំបានអនុម័តកំណត់ការបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ ដោយមានរបៀបវារៈ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ៣៨រូប នីតិកាលទី៦ នៃរដ្ឋសភាព ។ ដោយ វុន សុខជា