រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការរអចិន្រ្តៃយ៍លើកដំបូង ក្នុងអាណត្តិថ្មី

0
261

(ភ្នំពេញ)  នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ  រដ្ឋសភា អាណត្តិទី០៦ បានបើកកិច្ចប្រជុំគណៈកម្មាធិការរអចិន្រ្តៃយ៍លើកដំបូង នៅវិមានរដ្ឋសភា  ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា ដោយមានការចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ផងដែរ។

សូមបញ្ជាក់ថា រដ្ឋសភាក្នុងអាណត្តិថ្មីត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានប្រកាសជាផ្លូវការ។

រដ្ឋសភាអាណត្តិថ្មី បន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានការកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ចេញពីរដ្ឋសភាកាលពីអាណត្តិមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here