បេក្ខនារីនៅខេត្តព្រះវិហារម្នាក់ ប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី១បាននិទ្ទេសD ពេលប្រកាសលើកទី២ ជាប់និទ្ទេសA ធ្វើអោយនាងរំភើបរហូតដល់…

0
330

(ព្រះវិហារ)៖បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបជាលើកទី២ កាលពីថ្ងៃម្សិលមុិញនេះ បេក្ខនារីមួយរូបនៅខេត្តព្រះវិហារបានសម្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនក្រោយពីទទួលបាននិទ្ទេសAវិញ។ បេក្ខនារីជួបណាម៉ានអាយុ១៨ឆ្នាំជាសិស្សរៀនថ្នាក់ទី១២Aមកពីវិទ្យាលយ័រវៀងបានប្រាប់អ្នកយកពត៍មានអោយដឹងនៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះថា៖លទ្ធផលប្រឡងបាក់ឌុបដែលប្រកាសលើកទី១ នាងទទួលបាននិទ្ទេសD ប៉ុន្តែទោះជានាងបានប្រឡងជាប់និងទទួលបាននិទ្ទេសDក៍ដោយ តែនាងហាក់មិនសូវសប្បាយចិត្តនិងលទ្ធផលនិងទេ ព្រោះដោយសារមុខវិជ្ជាគណិតវិជ្ជានាងធ្វើបានល្អ ប៉ុន្តែបែជាធ្លាក់ទោវិញ។

គាប់ជួននិងមានការតវ៉ារបស់បេក្ខជន បេក្ខនារីដែលមិនអាចទទួលយកលទ្ធផលប្រកាសលើកទី១នោះ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ម្សិលមុិញនេះក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលជាលើកទី២នោះ បានធ្វើអោយនិទ្ទេសរបស់នាងមានការប្រែប្រួលពីនិទ្ទេសDទៅនិទ្ទេសAវិញ ធ្វើអោយនាងមានក្តីរំភើបរីករាយរហូតស្រក់ទឹកភ្នែក។

បេក្ខនារីជួប ណាម៉ានបានអោយដឹងទៀតថា៖នាងមានគ្រួសារជាត្រកូលកសិករមានឪពុកឈ្មោះភិម ភីនអាយុ៤២ឆ្នាំនិងម្តាយឈ្មោះកែវ ឡៃហួយអាយុ៣៩មុខរបរធ្វើស្រែ រស់នៅភូមិថ្កែង ឃុំរហស័ ស្រុករវៀង ខេត្តព្រះវិហារ។នាងមានបងប្អូន២នាក់ នាងជាកូនពៅក្នុងគ្រួសារ ចំណែកបងរបស់នាងមានគ្រួសារហើយ។

ដោយឡែកលោកចេងលឹមហ៊ាន់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារបានអោយដឹងថា៖ការប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី២ម្សិលមុិញនេះ៖គឺធ្វើអោយចំនួនអ្នកប្រឡងជាប់មានការកើនឡើង៤នាក់ ពោលពី៨៧.១០%ទៅ៨៧.៤០%ក្នុងនោះក៍មានអ្នកទទួលបាននិទ្ទេសAម្នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here