រថភ្លើង​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា អូសជិត២០ម៉ែត្របណ្តាល​ឲ្យ​បុរស​ជា​ភ្ញៀវ​ម្នាក់​បាក់…

0
316

ភ្នំពេញ៖ ហេតុការណ៍នេះបានកើើតឡើងកាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ច្រកចូល​វត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ១៣២ កែង​និង​ផ្លូវ​រថភ្លើង ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។

នៅមុន​ពេល​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​កង់​បី​មួយគ្រឿង​ម៉ាក​បា​ចា ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 1M-4107 និង​បុរស​ជា​ភ្ញៀវ​បួន​នាក់​ទៀត​រួម​ដំណើរ​ពីក្រោយ។ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១៣២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។

លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ខណ:ពេលនោះ​ស្រាប់​តែមាន​រថភ្លើង​ដឹក​អ្នកដំណើរ​របស់​ស្ថានីយ៍​រថភ្លើង ភ្នំពេញ​មួយ​ខ្សែ ដោយបើកចេញពីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ឆ្ពោះចូលទៅស្ថានីយន៍រថភ្លើងភ្នំពេញ ក្នុងទិសដៅពីលិចទៅកើតរួចក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាខាងលើពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីឥណ្ឌាកៀបជាប់រថភ្លើងអូសជិត២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសជា ភ្ញៀវម្នាក់រងរបួសបាក់ជើងខាងស្តាំ ត្រូវបានមិត្តភក្តិដឹកយក ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here