(ភ្នំពេញ) បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេ បន្ទាប់ពីបាត់ខ្លួនមួយយប់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧នឹង០០នាទី ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានអោយដឹងថា មុនកើតហេតុបុរសជាជនរងគ្រោះបានទាស់ទែងពាក្យសម្ដីជាប្រពន្ធបន្តិចបន្តួច បុរសជាប្ដីខឹងចិត្តរួចក៏ផឹកស្រាហើយចុះហែលទឹកទៅរកប្រពន្ធក៏បាត់ស្រមោងឈឹងតែម្ដង ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុត្រូវបានគេប្រទះឃើញបុរសជាជនរងគ្រោះបានអណ្ដែតទឹកស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល ជនរងគ្រោះ(ស្លាប់)មានឈ្មោះ យ៉រ យាំងឡាំ ភេទ្របុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាកម្មករសំណង់ ស្នាក់ភូមិកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងកម្លាំងជំនាញផ្នែកកោសលវិច្ច័យបានចុះមកដល់ហើយធ្វើការត្រួតពិនិត្យទៅលើសាកសព ក្រោយការត្រួតពិនិត្យរួចរាល់សម្ថតកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែលង់ទឹកយ៉ាងពិតប្រាកដមែន ៕ ប្រភពFB