(ភ្នំពេញ) នាព្រឹកថ្ងៃ សៅរ៍ ៦ កើត ខែភទ្របទ ឆ្នាំចសំរិទ្ធិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១៨នេះ ដែលមានការចូលរួម លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង និង លោក ឃុត ឃី ស្មៀនសង្កាត់ កងកំលាំងសមត្ថកិច្ចនិងប្រជាការពារសង្កាត់ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័នភាពយុវជនពន្សាំង បានចូលរួមទិវាបរិស្ថាន នៅរមណីយដ្ឋានភ្នំរាប ស្ថិតនៅសង្កាត់ ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ៕
នៅថ្ងៃទី១៥កញ្ញា ជាថ្ងៃចូលរួមអបអរសាទរទិវាសំអាតពិភពលោក ដើម្បីជួយសំអាតសំរាមនៅតាមមូលដ្ឋាន ទាំងនៅលើដី និងក្នុងទឹកទាំងអស់ ជាមួយសហគមន៍អន្តរជាតិ ដែលប្រារព្ធពិធីអបអរសាទរទិវាសំអាតពិភពលោកព្រមៗគ្នា។
នៅលើពិភពលោក ការបោះចោលសំរាមចោលមានប្រមាណ ៤ពាន់លានតោននៅលើផែនដី ក្នុងនោះមានសំណល់ប្លាស្ទិក ជាង ៨លានតោន ត្រូវបានចាក់ចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំផងដែរ។ យោងតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានរបាយការណ៍បញ្ជាក់ថា ក្នុងមួយថ្ងៃ ប្រើប្រាស់ថង់ប្លាស្ទិកប៉ុន្មាននៅឡើយទេ។ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំប្រព័ន្ធប្រមូលទិន្នន័យមួយដើម្បីក្តាប់ឱ្យបានច្បាស់ពីការប្រើប្រាស់ ថង់ប្លាស្ទិកនេះក្នុងពេលខាងមុខ។ ដោយឡែក យោងតាមរបាយការណ៍ នៅរាជធានីភ្នំពេញ ថង់ប្លាស្ទិកហ៉ាងហោចណាស់ជាង ១០ លានត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ភាគរយនៃថង់ប្លាស្ទិកក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈការបោះសម្អាតផ្លូវក្នុងទីក្រុងចំនួន ៣ បើតាមការប៉ានស្មានគឺ ១៧,៣% ក្នុងទីក្រុងភ្នំពេញ ២០,៧% ក្នុងខេត្តសៀមរាប និង ៣៤%ក្នុងខេត្តព្រះសីហនុ៕