(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសវាស់វែងក្នុងការប្រើប្រាស់ឧបករណ៍ទំនើប SinoGNSS T300 Plus (ឧបករណ៍វាស់វែងដីធ្លីទំទើប) ជូនដល់មន្រ្តីសុរិយោដីទាំង២៥ រាជធានី-ខេត្ត នៅទីស្ដីការក្រសួង ។
ឯកឧត្តម បានមានថ្លែងថា បើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បទទទួលបានភាពងាយស្រួលដល់មន្ត្រីសុរិយោដីទាំងអស់ ក្នុងការគ្រប់គ្រងឧបករណ៍វាស់វេងដីធ្លីដ៏ទំនើប ពីព្រោះថា សម័យនេះជាសម័យដែលមានបច្ចេកទេសទំនើប ។ ឯកឧត្តមបានបន្តថា មន្ត្រីសុរិយោដីទាំង២៥រាជធានី ខេត្ត ត្រូវតែយកចិត្តទុកដាក់ និងបន្តការមប្រើប្រជាពលរដ្ឋ ក្នុងនីតិកាលអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ៕