អង្គការ UN ដែលបានបង្ហាញថាដំណាំមួយប្រភេទ គឺដំឡូងមី ដែលប្រជាជនភាគច្រើនសុទ្ធតែអាចដាំបាន ហើយអាចនឹងទទួលបាននៅទីផ្សារនាំចេញខ្ពស់

0
751

តាមការសិក្សារមួយរបស់អង្គការ UN ដែលបានបង្ហាញថាដំណាំមួយប្រភេទ គឺដំឡូងមី ដែលប្រជាជនភាគច្រើនសុទ្ធតែអាចដាំបាន ហើយអាចនឹងទទួលបាននៅទីផ្សារនាំចេញខ្ពស់ តួរយ៉ាងកាត់បន្ថយភាពក្រីក្រ ហើយវាបានលើកស្ទួយផ្នែកសេដ្ឋកិច្ចបានយ៉ាងច្រើនផងដែរ ។

របាយការណ៍ខាងលើបានអោយដឹងថា វិស័យឧស្សាហកម្មដាំដំឡូងមីសម្រាប់ការនាំចេញ គឺបានជួយទៅដល់សេដ្ឋកិច្ចសង្គមបានយ៉ាងច្រើន ប្រសិនបើទទួលបានកម្រិតនៃការវិនិយោគជាសារធារណៈច្រើន ខណៈដែលដំណាំកសិកម្មប្រភេទនេះគឺវាមានសក្តានុពលធំបំផុតលំដាប់លេខ ២ របស់ប្រទេស ជាពិសេសវាស្របទៅនឹងផ្ទៃដីកសិកម្មរបស់កម្ពុជាដែលមានភាពធំទូលាយ ងាយស្រួលក្នុងការដាំដុះដែលអាចទទួលបាននៅទិន្នផលខ្ពស់ ។

លើសពីនេះទៅទៀត សម្រាប់គម្រោងនៃការសិក្សារបានបង្ហាញផងដែរថាចំនួនថវិការប្រមាណ ២៩៤ លានដុល្លរត្រូវបានបញ្ចូលក្នុងកម្មវិធីវិនិយោគទៅលើវិស័យដំឡូងមី ទន្ទឹមគ្នានេះផងដែរវិស័យនៃការដាំដំឡូងមីនាំចេញ ក៏មិនចាញ់ដំណាំស្រូវឡើយ ដែលជម្រុញអោយសេដ្ឋកិច្ចមានការរីកចម្រើន ដែលគិតជាទឹកប្រាក់ប្រមាណជាង ៩៤០ លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ ចំណែកឯរបាយការណ៍របស់ UNPD បានបង្ហាញថាចំណូលពន្ធពីការវិនិយោគលើដំឡូងមីអាចនិងកើនឡើង ១៣០ លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ ។

គួរជម្រាប់ផងដែរថា វិស័យកសិកម្មដំឡូងមី​ វាពិតជាមានផលចំណេញច្រើនណាស់ដល់ម្ពុជា ជួយបង្កើនការនាំចេញ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើតឱកាសការងារដល់ប្រជាជន ជាពិសេសធ្វើអោយជីវភាពប្រជាពលរដ្ឋមានភាពធូរធាមួយកម្រិតទៀតផងដែរ ៕

ប្រភព  Business Cambodai

LEAVE A REPLY

Please enter your comment!
Please enter your name here