ឯកឧត្តម គួច ចំរើន ចុះពិនិត្យផ្ទាល់ ពេលលឺថា សំណង់អគារនៅក្រុងព្រះសីហនុ ប្រេះស្រុត មួយកន្លែងទៀតហើយ

0
337

ព្រះសីហនុ: (ព័ត៌មានបឋម) ភ្លាមៗក្រោយទទួលដំណឹងថា មានអគារបេតុងមួយកន្លែង ស្ថិតនៅតាមផ្លូវអូរ៣ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្រុតប្រេះ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចម្រើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់ ដើម្បីមានវិធានការ ការពារហានិភ័យក្រែងមានការបាក់រលំអគារនេះ។

លោក គួច ចម្រើន អភិបាលខេត្តបានឲ្យដឹងថា ជំហានដំបូងគឺការជំន្លៀសចេញកម្មករសំណង់ ឬអ្នកនៅក្បែរអគារនោះជាបណ្តោះអាសន្នសិន ដើម្បីទុកពេលឲ្យមន្ត្រីជំនាញដោះស្រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here