នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ រៀបចំឡេីងបន្តនៅថ្ងៃទី០៥ ខែវិច្ចិកាឆ្នាំ២០១៩ ឯកឧត្ដម ជ្រិន សុខា អគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាសេនាធិការ ក្រសួង បានបង្ហាញពីការងារគ្រប់គ្រងវិស័យបរិស្ថាន តាមយ:រដ្ឋបាលទំនេីបដើម្បី កសាងប្រព័ន្ធការងារមួយដែលមានភាពឆ្លើយតប ដំណើរការការងារប្រកបដោយប្រសិទ្ធភាពនិងមានធនធាន មនុស្ស ប្រកប ដោយឧត្តមភាព ភាពជាអ្នកដឹកនាំ សុចរិតភាពការទទួលខុសត្រូវខ្ពស់មនសិការ វិជ្ជាជីវៈ ការច្នៃប្រឌិត និង ភាពម្ចាស់ការ សំដៅឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់ រាជ រដ្ឋា ភិបាល និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការ គ្រប់គ្រង ធនធាន ធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និង ការអភិវឌ្ឍ ដោយ ចីរ ភាព។
ក្រសួងបរិស្ថាន បានខិតខំអនុវត្តឱ្យសម្រេច បានជោគជ័យ លើ ការងារ អាទិភាពដូចខាងក្រោម៖ បានបំពាក់សម្ភារនិងមធ្យោបាយបំពេញការងារសមស្រប ហើយកំពុងធ្វើផែនការ ពង្រីក អគារ ទី ស្តី ការ ក្រសួង ដើម្បីឆ្លើយតបនឹងតម្រូវការ និងវិសាលភាពការងារ ដែលកាន់តែកើនឡើង ខ្លាំងបានអនុវត្តផែនការ កសាង ធនធានមនុស្ស តាមរយៈ វគ្គ បណ្តុះ បណ្តាលពង្រឹង សមត្ថភាពមន្រ្តីរាជការជាពិសេសនៅបណ្តាការិយាល័យ ក្រុង-ស្រុក មន្ទីរបរិស្ថានរាជធានី ខេត្ត លើការគ្រប់ គ្រង ធនធាន ធម្មជាតិការងារគ្រប់ គ្រងរដ្ឋបាលវិធីសាស្រ្ត ល្បាតក្នុងតំបន់ ការពារ- ធម្មជាតិ និងក្របខ័ណ្ឌច្បាប់និងលិខិត បទដ្ឋាន គតិយុត្តិពាក់ព័ន្ធo បានសម្របសម្រួលនីតិវិធី ក្នុងការអនុវត្ត សាកល្បង ថវិកាកម្មវិធីពេញលេញ របស់ក្រសួង បរិស្ថាន និងបង្កើតអង្គភាព ថវិកាចំនួន៣១ (អគ្គលេខាធិការដ្ឋានចំនួន១ អគ្គនាយកដ្ឋាន ចំនួន៥ និង មន្ទីរបរិស្ថាន រាជធានី ខេត្តចំនួន ២៥ ជាអង្គភាពថវិកាអាណា ប័កផ្ទេរសិទ្ធ) បានលើកកម្ពស់ជាលំដាប់នូវដំណើរការរៀបចំផែនការនិងថវិកា ដើម្បីកំណើន វិភាជន៍ ថវិកាសមស្របសម្រាប់សកម្មភាពគោលដៅជាអាទិភាព ជាពិសេសធានាបាននូវប្រតិបត្តិការ ជាមូលដ្ឋានរបស់ក្រសួងបានរៀបចំលេខកូដរដ្ឋបាល ថ្នាក់ជាតិ និងក្រោមជាតិ តាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងដើម្បីត្រៀមចូលរួមអនុវត្តចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិកា ក្នុងការ គ្រប់គ្រង ហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា (FMIS)បានសហការជាមួយក្រសួងមុខងារសាធារណៈ រៀបចំបង្កើត និង អនុវ ត្ត យន្តការវាយ តម្លៃ អង្គភាព ផ្ដល់ សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន ទៅតាមអង្គភាព ផ្តល់សេវា សាធារណៈ ចំនួន ០៤ប្រភេទរួមមាននាយកដ្ឋាន ចំណុះ ទីស្តីការ ក្រសួង មន្ទីរបរិស្ថាន រាជធានី-ខេត្ត តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹង សមត្ថភាព ស្ថាប័ន ប្រសិទ្ធភាពការងារ និង គណនេយ្យភាព ក្នុង ការ ផ្តល់ សេវាសាធារណៈក្នុងវិស័យបរិស្ថានបរិស្ថានឱ្យកាន់តែប្រសើរឡើង ។