(ព្រះសីហនុ) នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៨នេះ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចូលរួមកិច្ចជុំនៅសាលាខេត្តព្រះសីហនុ អំពីការបិទប្រកាសតំបន់វិនិច្ឆ័យ បឹងព្រែកទប់ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ទិជូនបងប្អូនប្រជាពលរដ្ឋជាង១០០គ្រួសារដែលទន្ទឹងរងចាំជាយូរឆ្នាំមកហើយនិងមានក្បាលដីចំនួន១១ដែលកំពុងមានវិវាទតម្រូវឲ្យមានការដោះស្រាយឲ្យបានចប់សព្វគ្រប់ជាមុនសិនមុននឹងផ្ដល់ប័ណ្ណកម្មសិទ្ធិជូន។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងយោគយល់គ្នាចូលរួមបើកចិត្តឲ្យទូលាយដើម្បីបញ្ចប់វិវាទនេះជាស្ថាពរ និងទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់គ្នា៕