ខេត្តព្រះសីហនុ៖ ខ្ញុំបាទ ឈ្មោះ ឈន ផ្លុំ ខឹម មិថុនា តំណាងប្រជាពលរដ្ឋចំនួន ៣០គ្រួសារមានទីលំនៅស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់រង្វង់មូលតោពីរ)។
យើងខ្ញុំជាប្រជាពលរដ្ឋចំនួន៣០គ្រួសារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកាត់ចេញពីដីរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ គឺពិតជាមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណគុណដ៍ជ្រាលជ្រៅ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេច និងផ្តល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុដល់យើងខ្ញុំទាំងអស់គ្នា តាមរយៈឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ធមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួយសម្របសម្រួលដោះស្រាយបញ្ជប់ការរស់នៅមិនស្របច្បាប់ មកការរស់នៅស្របច្បាប់ប្រកបដោយភាពសុខដុមរមនា ក្នុងសង្គមនិងមានការចូលរួមពីសំណាក់ ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈ ខេត្តព្រះសីហនុ និងអាជ្ញាធរគ្រប់សំដាប់ថ្នាក់ ដែលមានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជាសេនាធិការបានជួយបញ្ឈប់អស់ទុកង្វល់ទាំងឡាយរបស់យើងទាំងអស់គ្នា ។
យើងខ្ញុំប្រជាពលរដ្ឋទាំង៣០គ្រួសារ សូមគោរពដឹងគុណជាអនេកកប្បការ និងគាំទ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារៀរហូតនឹងបន្តដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពរីកចំរើនឥតឈបឈរ លើគ្រប់វិស័យនិងវត្តមាន សម្តេច នាពេលនេះ គឺបានជួយប្រជាពលរដ្ឋជួបតែសុខសន្តិភាព សេរីភាព និងប្រជាធិបតេយ្យពេញលេញ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នា សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជួបតែពុទ្ធពរទាំងបួនប្រកា គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ VanDeth Ham