លោក កឹម សុខា បានមកដល់ផ្ទះហើយនៅមុននេះបន្តិច
នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញគឺ លោក គី ឬទ្ធី បានចេញដិកាបង្គាប់អោយប្រធានមណ្ឌលអប់រំកែប្រែទី ៣ ដោះលែងលោក កឹម សុខា ភេទប្រុស អាយុ ៦៤ ឆ្នាំ ។
នៅថ្ងៃទី ៩ ខែ កញ្ញា ដដែលនេះលោកប្រធានមណ្ឌលអប់រំកែប្រែទី ៣ បានចេញលិខិតដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង ហើយក៏ត្រូវបានបញ្ជូនមកដល់គេហដ្ឋាននៅក្នុងរាជធានី ភ្នំពេញហើយដែរនាម៉ោង៥ទាបភ្លឺថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០១៨ នេះហើយ ។
គួររំលឹកថាលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថិច្ចចាប់ខ្លួននៅពាក់កណ្ដាលអាធ្រាតយប់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៧ នៅគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកពីបទ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ បន្ទាប់ពីវីដេអូរបស់លោកមួយដែលលោកបានរៀបរាប់អំពីការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាកម្ពុជា យកតាមលំនាំបដិវត្តពណ៌នៅប្រទេសយូហ្គោស្លាវី និង ស៊ែបប៊ី ហើយដែលផែនការនោះរៀបចំដោយប្រទេសលោកខាងលិច ។
ការដោះលែងនេះត្រូវបានគេមើលឃើញថាជារបត់នយោបាយថ្មីមួយដែលអ្នកនយោបាយបង្ហាញអោយឃើញអំពីការអត់អោនអធ្យាស្រ័យអោយគ្នាទៅវិញទៅមកក្នុងនាមឈាមតែមួយ ។
ប្រភព ៈ ផែង វណ្ណះ