ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានប្រគល់វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ៣០គ្រួសារ រស់នៅភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បី ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការយកប័ណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់ តាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
យោងតាមលិខិតទីស្តីគណៈរដ្ឋមន្ត្រីលេខៈ ៨៧៤.សជណ.ឧស ស្តីពីសំណើររបស់រដ្ឋបាលខេត្តព្រះសីហនុ ស្នើរសុំកាត់ដីអតីតមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ទំហំ ១៦ ៣៨៩ ម៉ែត្រក្រឡា ស្ថិតនៅភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុលេខ A4 0008 ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩២ ចេញពីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ។
ដោយ៖ VanDeth Ham