នៅរសៀលថ្ងៃទី ១១ ដដែលនេះ បន្ទាប់បានជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តីចិន Han Zheng រួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបន្តជួបជាមួយ តំណាងក្រុមហ៊ុនធំៗចិនចំនួន៩ ដូចជា ក្រុមហ៊ុន 1)Xiaomi Corporation, 2)Zhejiang Geely Holding Grou, 3)CHINT Group Co., Ltd, 4)Dongming Petrochemical Group, 5)Futong Group Co., Ltd, 6)Hollry Group, 7)ENN Group Holding Limited, នឹង 8)China Minseng Investment group។
ក្រុមហ៊ុនទាំងនេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះគឺមាន ក្រុមហ៊ុនភាគច្រើនបាន និងកំពុងវិនិយោគនៅក្នុង ប្រទេសកម្ពុជាបានជាង១០ឆ្នាំមក ហើយលើវិស័យកសិកម្ម, កំពង់ផែ ថាមពល, វារីអគ្គីសនី។ តំណាងក្រុមហ៊ុនទាំងអស់មាន ការកក់ក្តៅដែលសម្តេច បានអញ្ជើញទៅចូលរួមសម្ពោធ និងបន្តការគាំទ្រលើកទឹកចិត្តដល់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការគាំទ្រចំពោះក្រុមហ៊ុនទាំង ចាស់ទាំងថ្មីដែលមាន បំណងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះដែរ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបន្ត លើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ៕