ឯកឧត្តម ឃួង ស្រេង តំណាងសម្តេតេជោ ហ៊ុន សែន សម្ភោធដាក់អោយប្រើប្រាស់ មហាកុដិព្រះចៅអធិការ និង សមិទ្ធផលនានា ក្នុងវត្តនាគវ័ន

0
739

(ភ្នំពេញ) សមិទ្ធផលនានា ក្នុងវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលជាវត្តសម្តេចតេជោហ៊ុន សែន ធ្លាប់ស្នាក់នៅដើម្បីរៀនសូត្រ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ តំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក ឯក ឃុន ដឿន អភិបាលនៃគណៈ អភិបាលខណ្ឌទួលគោកបានមានប្រសាសន៍លើកឡើងថា សមិទ្ធផលនានា ដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ រួមមាន មហាកុដិព្រះចៅអធិការ និង សមិទ្ធផលនានា ក្នុងវត្តនាគវ័ន  ។

លោក បានឲ្យដឹងទៀតថា  ព្រះគុណ ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈព្រះអនុគណៈខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន ព្រះអង្គ មានស្នាមព្រហស្ត ក្នុងការដឹកនាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវត្តនាគវ័ននេះ ដោយបានធ្វើអោយអាជ្ញាធរដែនដី គណកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្តនាគវ័ន និងប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្ត្រីរាជការ មានជំនឿទុកចិត្ត ។ លោកបន្តទៀតថា វត្តនាគវ័ន ពីដើមឡើយជាព្រៃដែលមានដើមឈើធំៗ ហើយត្រូវបានឈ្មោះក្អាត់ដែលជាអ្នកធ្វើការងារនៅក្នុងវាំងផ្តើមគំនិតបង្កើតអោយមានវត្តនេះឡើង ដោយមកដល់ពេលនេះ វត្តនាគវ័ន មានអាយុកាលប្រមាណ១២០ឆ្នាំមកហើយ ហើយវត្តនេះក៏ជាវត្តដែលសម្តេចតេជោហ៊ុន សែន ធ្នាប់ស្នាក់នៅដើម្បីរៀនសូត្រផងដែរ ពោលគឺសម្តេចបានស្នាក់នៅក្នុងចន្លោះឆ្នាំ១៩៦៧ ដល់១៩៦៩ ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលក្នុងរបបនោះគ្មានទេសាសនា ហើយវត្តអារាមត្រូវបានពួកវាវាយចោលឬយកធ្វើជាឃ្លាំងដាក់ជីអាចម៌គោជាដើម ។ចំណែកប្រទេសជាតិវិញបានធ្លាក់ដល់ចំណុចសូន្យ ពោលគឺបើមិនមានថ្ងៃ៧មករាទេ និងបើមិនមានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។ ទន្ទឹមនិងនេះឯកឧត្តម ក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋ ពិសេស លោកយាយ លោកតា ត្រូវតែនិយាយពីប្រវត្តិនៃរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ប្រាប់ទៅកូន ចៅ ដើម្បីអោយដឹងពីប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះ ហើយយើងរួមគ្នាកុំអោយរបបនេះមាននៅប្រទេសកម្ពុជាម្តងទៀត៕ ដោយ តារារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here