មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនិមួយៗអោយទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ។
ទាំងនេះជាចំណុចសំខាន់បំផុត និងលើកដំបូង ដែលមន្ត្រីទាំងអស់ត្រូវយល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួន គឺមិនមែនជាចៅហ្វាយនាយទេ តែជាខ្ញុំបម្រើរបស់ប្រជាជន។
សម្តេចបានបន្តទៀតថា ស្ថានភាពនេះ តែងតែរំលឹក និងដាស់តឿនដល់គ្រប់មន្ត្រីទាំងអស់ ដើម្បីធ្វើការបម្រើប្រជាជនដោយភាពស្មោះត្រង់ ពួកគាត់គឺជាចៅហ្វាយ ឯយើងគឺជាខ្ញុំបម្រើ ចឹងត្រូវធ្វើយ៉ាងម៉ិចដើម្បីឲ្យចៅហ្វាយពេញចិត្ត នេះជាបញ្ហារបស់មន្ត្រីទាំងអស់ និងត្រូវរៀបចំឥរិយាបទ ដើម្បីនឹងឆ្លើយតប ជាមួយនឹងចៅហ្វាយត្រូវការ។ ទ្រឹស្តីនេះមិនមែនសំរាប់មន្ត្រីរាជការនោះទេ ក៏ប៉ុន្តែសូម្បីតែផលិតកម្មក៏គេយកទ្រឹស្តីនេះមកប្រើដែរ ៕
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោខាងក្រោម៖