សូម្បីតែសត្វក៏វាចេះស្រឡាញ់កូនវាដែរ ពិតជាសាហាវមែន! ក្មេងស្រីអាយុ៣ឆ្នាំជាង ត្រូវឪពុកបង្កើត…….

0
519

(ភ្នំពេញ) ពិតជាសាហាវមែន! ក្មេង​ស្រី​អាយុ៣ឆ្នាំជាង​ ត្រូវឪពុកបង្កើតប្រើហិង្សារហូតមានឈាមកកខ្មៅក្នុងភ្នែក​ និងជ្រាំក្រោមភ្នែក​ នៅបន្ទប់ជួលលេខA8 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកជិតខាងដែលឃើញក្មេងរងរបួសភ្នែកខ្លាំងពេក ទើបរាយការណ៍ប្រាប់វិទ្យុABC ដោយទង្វើដ៏កាចសាហាវនេះបានកើតឡើងច្រើនដងមកហើយ។

ទើបនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមការងារវិទ្យុABC ​សហការគ្នា​ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍ ជួយរំដោះក្មេងស្រីចេញពីផ្ទះជួលកើតហេតុ និងនាំទៅស្នាក់នៅវិទ្យុABC បណ្ដោះអាសន្ន​សិន ចំណែកឯបុរសជាឪពុកត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកធ្វើការឃាត់ខ្លួនយកទៅបញ្ជការដ្ឋានអាវុធហត្ថរាជធានី ដើម្បីធ្វើការសាកសួរ។

ក្មេងស្រីរងគ្រោះឈ្មោះ ចាន់ណា​ អាយុ០៣ឆ្នាំ និងមានបងប្រុសបង្កើតម្នាក់ទៀតអាយុ៨ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើជាមួយគ្នា ចំណែកឪពុកចិត្តសាហាវខាងលើឈ្មោះ អ៊ុក​ ផាន់ណា ភេទប្រុស​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះជួលកើតហេតុ​ និងមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ។

តាមការរៀបរាប់របស់ក្មេងប្រុសដែលជាបងបង្កើតក្មេងស្រីរងគ្រោះទាំងអួលដើមក ចំពោះមុខសមត្ថកិច្ចនិងក្រុមការងារវិទ្យុABCថា​ កន្លងមក​រូបគេក៏ធ្លាប់ត្រូវបានឪពុកវៃដែរ លុះនៅយប់កើតហេតុ មូលហេតុ​ដែលគាត់វៃនោះ គឺដោយសារតែ នៅមុនពេលកើតហេតុ​ ​ប៉ាមកពីធ្វើការវិញ​ ហើយផឹកស្រា​ស្រវឹង​ លុះវេលាយប់បន្តិច មិនដឹងថាប្អូនស្រីឈឺអីទេ ស្រាប់តែក្អក​ខ្លាំងៗ និងធ្វើទុក្ខ​បម្រុង​ក្អួតចង្អោរ​ទៀត ទើបធ្វើអោយប៉ាមិនបានដេកមិនបានពួន ហើយភ្ញាក់មកវៃយកៗម៉ង ដោយភ័យខ្លាចប៉ាផង ប្អូនស្រីរបស់ខ្លួនសង្ងំយំរហូតគេងលក់បាត់ទៅ​ ។

លុះស្អែកឡើងទើបបានប្រជាពលរដ្ឋជិតខាងឃើញមានស្នាមជាំភ្នែកទាំងសងខាងបែបនេះ ទើបនាំគ្នាសួរនាំ​ហើយក្មេងស្រីរងគ្រោះឆ្លើយថា​ ប៉ា​វៃ​ ហើយបានថតរូបទុក ហើយក្មេងស្រីរងគ្រោះក៏ចេញទៅរត់លេង​ក្បែរៗនោះជាមួយក្មេងដទៃទៀតទៅ ទើបពួកគាត់ដែលជាអ្នកជិតខាងបានរាយការណ៍ប្រាប់វិទ្យុABC អំពីទង្វើដ៏កាចសាហាវនេះបានកើតឡើងច្រើនដងមកហើយ​ ។

ក្រោយពីទទួលបានព័ត៌មានហើយ ក្រុមការងារវិទ្យុABC បាន​សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសើបសួររកផ្ទះកើតហេតុសិន លុះស្អែកឡើងបានដឹងដំណឹងថា​ បុរសជាឪពុកមកផ្ទះវិញ ក៏ចុះទៅបន្ទប់ជួលកើតហេតុនោះ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន​បុរសជាឪពុក រួចនាំយកទៅធ្វើការសាកសួរ​នៅ​បញ្ជាការ​អាវុធហត្ថ​រាជធានី​ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានរំដោះចេញមករួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៀត ដែលជាបងបង្កើតរបស់ក្មេងស្រីរងគ្រោះនោះ រួចនាំឡើងរថយន្ត​អន្តរាគមន៍​វិទ្យុABC ដែលជាអំណោយសម្ដេច​ ធ្វើដំណើរទៅវិទ្យុABC ដើម្បីអោយក្មេងទាំង២នេះគេងមួយយប់សិន​​ ដើម្បីរងចាំទៅពិនិត្យភ្នែកបន្តទៀត ។

 

បច្ចុប្បន្ន​បុរសជាឪពុកកំពុងត្រូវនាំយកទៅធ្វើការសាកសួរបំភ្លឺ​ នៅអាវុធហត្ថរាជធានីភ្នំពេញ ដោយមិនទាន់​ទទួលបាន​ កំណត់ហេតុដែលបុរសជាឪពុកនោះឆ្លើយបំភ្លឺយ៉ាងណានោះទេ ខណៈដែលផ្នែកជំនាញអាវុធហត្ថ​ កំពុងបន្តធ្វើការសាកសួរនៅឡើយ៕ ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here