មានរឿងអ្វី? នារីចិនរូបស្រស់ម្នាក់​ លោតពីលេីជាន់ទី១២​…? (មានវិដេអូ)

0
288

ដំណឹងបឋម​ ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកេីតឡេីង​ និងបង្កការភ្ញាក់ផ្អេីល ដល់បងប្អូនប្រជាពលរដ្ឋទាំងយប់​ បន្ទាប់ពីប្រទះឃេីញនារីជនជាតិចិនរូបស្រស់ម្នាក់​ បានលោតពីលេីជាន់ទី១២​ នៃអាគារ BALI-2 មានកម្ពស់៣១ជាន់ បោកក្បាលស្លាប់ភ្លាមៗផ្កាប់មុខក្នុងថ្លុកឈាមមួយរំពេច​ (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ)​ ទេីបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់​ ចុះទៅកន្លែង​កេីតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ច មានទាំងនគរបាលខណ្ឌ​ និងកម្លាំង​អាវុធហត្ថ​ខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញ​កោសល្យវិច្ឆ័យ​ ចុះត្រួតពិនិត្យ​មេីល ។

កាលពីម៉ោងជិត០២ទាបភ្លឺ​ ឈានចូលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ នៅចំណុចអាគារ​ខុនដូ​ BALI No.2 Apartment កម្ពស់៣១ជាន់​ លេីផ្លូវឡេីងស្ពានហង្សកោះពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

យ៉ាងណាមិញ​ក្នុងករណីនេះ​សមត្ថកិច្ចបាននាំ​ចិន២នាក់​ ទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍​ទន្លេបាសាក់​ ក្នុងនោះមានម្នាក់​ជាសង្សារ​នារីរងគ្រោះផងដែរ​ ។

(មានវិដេអូ)

LEAVE A REPLY

Please enter your comment!
Please enter your name here