បង្ក្រាបជនជាតិចិនមួយក្រុម ដែលចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកនិងធ្វើទារុណកម្មជំរិតទារប្រាក់ នៅព្រះសីហនុ

0
279

ខេត្តព្រះសីហនុ៖ នៅថ្ងៃ១៣ ខែវិច្ឆិកា ឆ្នំា២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសហការជាមួយកម្លាំងកងទព័ តំបន់សឹករងខេត្ត ដឹកនាំលោកឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តព្រះសីហនុ ។

បង្ក្រាបជនជាតិចិនមួយក្រុម ដែលចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកនិងធ្វើទារុណកម្មជំរិតទារប្រាក់ នៅផ្ទះមួយកន្លែង ក្នុងក្រុម២២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ម្តុំមុខពន្ធធនាគារខេត្ត ផ្លូវចូលក្បាលឆាយ ។


សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ភេទប្រុសនិងជួយរំដោះយកជនរងគ្រោះចំនួន៤នាក់ភេទប្រុសដូចគ្នា ហើយក្នុងចំណោមជនរងគ្រោះសុទ្ធតែមានស្នាមរបួស ដោយសារការធ្វើទារុណកម្មពីក្រុមជនសង្ស័យ។

ក្រៅពីនេះសមត្ថកិច្ចដកហូតបានវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត ហើយបច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរសាវតាបន្ថែម ដើម្បីអនុវត្តន៍តាមនិតិវិធីផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here