រថយន្តព្រូស បុករ៉ឺម៉កម៉ូតូ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរបួសធ្ងន់ស្រាលជាង១០នាក់ នៅស្រុកថ្ពង

0
386

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១២ខែ វិច្ឆិកាឆ្នាំ ២០១៩ មនុស្សប្រុសស្រីចំនួន ១២នាក់ បានរងរបួសធ្ងន់ស្រាលហើយត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះព្យាបាល នៅមណ្ឌសុខភាពស្រុកឧដុង្គខណ:ដែលរថយន្តមួយគ្រឿងបើកលឿនសង្ស័យស្រវឹងស្រាបុករ៉ឺម៉កចំពីមុខយ៉ាងពេញ នៅលើផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៧ទៅលេខ១១៨ ស្ថិតនៅភូមិគោ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បើតាមការអោយដឹងពីលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុក ម៉ូតូរ៉ឺម៉ក បើកបញ្ច្រាសទិសគ្នាបណ្តាលអោយមានមនុស្សរបួសចំនួន១៣នាក់។

នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាកាមរីប្រ៊ូស ពណ៌សស៊េរីឆ្នាំ ២០០៥ ពាក់ស្លាក លេខភ្នំពេញ 2AX3039 បើកបរដោយឈ្មោះលន់ វ៉ាន់ថា ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានបើក រថយន្តតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុង ទិសដៅពីទិស ខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿនលុះធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ បានបានបុករ៉ឺម៉កម៉ូតូ១ គ្រឿងដែលកំពុងបើកបរមកពីទិសខាងលិចទៅទិសខាងកើត គ្មានពាក់ស្លាក លេខនោះទេ បើកបរដោយឈ្មោះសែម សុវណ្ណ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិហង្សឈូក ឃុំសាមគ្គីមានជ័យ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលអោយ រងរបួសចំនួន១២នាក់ របួសធ្ងន់ចំនួន៣នាក់ផងដែរ។

ក្រោយកើតហេតុកម្លាំងជំនាញរបស់លោកបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុចំណែកក្រុម ជនរងគ្រោះទាំង១២នាក់ បានដឹកបញ្ជូនតាមរថយន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យឧដុង្គ។ ដោយឡែកវត្ថុតាងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here