ប្រធានអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានចាប់អារម្មណ៍ខ្លាំងលើបញ្ហាអនាម័យបរិស្ថានរាជធានីភ្នំពេញ ក្រោមពីបញ្ចប់ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតទីប

0
354

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយលោកស្រី ផូលីន ថាម៉េស៊ីល ប្រធានអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍន៍ខ្លាំងលើវិស័យអចលនទ្រព្យ និងបញ្ហាការគ្រប់គ្រងសំរាម ។

លោកស្រី ផូលីន ថាម៉េស៊ីល បានចាប់អារម្មណ៍ខ្លាំងលើបញ្ហាអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញ ដោយឡែកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានបញ្ចាប់ដោយជោគជ័យ និងសប្បាយរីករាយ។ លោកស្រីក៏បានលើកឡើង រាជធានីភ្នំពេញសព្វថ្ងៃនេះមានសភាពស្រស់បំព្រង និងស្អាតជាងមុន ដោយមិនមានសំរាមរាយប៉ាយនៅលើសួនមាត់ទន្លេ និងកន្លែងកម្សាន្តដូចមុនឡើយ ទាំងនេះគឺជាការចូលរួម និងមានការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលរាជធានីភំ្នពេញ ឯកឧត្តម ឃួង ស្រេង និងមន្ត្រីរដ្ឋបាលរាជធានីទាំងអស់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here