ចោរលួចរថយន្តស៊េរីទំនើបពីខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តព្រះវិហារ

0
357

ខេត្តព្រះវិហារ៖ តាមគណនីហ្វេសប៊ុក Paknu Mx Paknu Mx បានបង្ហោះនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរកឃើញរថយន្តស៊េរីទំនើបLEXUS RX 300 ពណ៌​ ស​ ដែលមានស្លាកលេខ​ ភ្នំពេញ​ 2BG-4959 នៅខេត្តព្រះវិហារ ។

ក្នុងនោះដែរតាមគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «អរគុណបងសម្ថកិច្ចគ្រប់ស្ថាប័ន ជាពិសេសកងកំលាំងនិងសម្ថកិច្ចខាងខេត្ដ ព្រះវិហ៊ាដែលបានជួយស្វែងរកដោយជោគជ័យ»
គួរបញ្ជាក់ថាករណីចោរលួចឡាននៅថ្ងៃទី27ខែ10 នៅវេលាម៉ោង4:9នាទីព្រឹក មួយគ្រឿង​ម៉ាក​ LEXUS RX 300 ពណ៌​ ស​ ដែលមានស្លាកលេខ​ ភ្នំពេញ​ 2BG-4959 ទីតាំងកេីតហេតុ​ ភូមិ ព្រះស្រែ ស្រុក ឧត្តង ខេត្ត កំពង់ស្ពឺ បើសិនបងប្អូនបានឃើញរូបឡានដែលមានផ្លាកលេខដូចខាងក្រោម ម្ចាស់រថយន្តនឹង ជូនសុគុណ10000$ នឹងសូមអរគុណដល់បងប្អូនអុំពូមីងដែលបានជួយសែ និង សមត្ថកិច្ចទាំង25ខេត្ដក្រុង ដែលបានជួយអន្ដរាគមន៍ និង ខ្នាស់ខ្នែងយាមនិងល្បាតដោយចិត្ដទុកដាក់៕

ប្រភព៖ Heng Ly
កែសម្រួលដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here