ឯកឧត្តម ខៀវ កាញារីទ្ធ នៅបន្តជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅអាណត្តិថ្មីនេះ ឬយ៉ាងណាទេ?

0
646

(​ភ្នំពេញ​) នៅ​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ មិត្តភក្តិ​ជិតស្និទ្ធ រួមទាំង​កូនចៅ​ជាច្រើន ជា​អ្នកកាសែត​ជើងចាស់ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ជូនពរ​ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​បន្ត​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​អាណត្តិ​ថ្មី​ទៀត​។ ក៏ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​២៨​សីហា​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ឯកឧត្តម អ៊ុក គឹម​សេង មិនទាន់​ហ៊ាន​បញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ នៅ​បន្ត​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​អាណត្តិ​ថ្មី​នេះ ឬ​យ៉ាងណាទេ​?

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចាប់តាំងពី​អាណត្តិ​ទី​៣ ក្នុង​ឆ្នាំ​២០០៤ បន្ត​ពី​ឯកឧត្តម លឺ ឡាយស្រេង​។ នៅ​អាណត្តិ​ទី​៣ ការបោះឆ្នោត បានធ្វើ​ឡើង កាលពី​ឆ្នាំ​២០០៣ តែដោយសារ​ការជាប់គាំង​នយោបាយ ទើប​មានការ​ពន្យារពេល​តែងតាំង​រដ្ឋមន្ត្រី​ថ្មី ដល់​ឆ្នាំ​២០០៤​៕

LEAVE A REPLY

Please enter your comment!
Please enter your name here