កិច្ចប្រជុំពិភាក្សាការរៀបចំយន្តការសម្រាប់ការផ្ដល់សេវារដ្ឋបាល នៃវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្ត

0
458

(ព្រះសីហនុ )-នារសៀលថ្ងៃអង្គារ ២រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកិច្ចប្រជុំ​ពិភាក្សា​ការ​រៀបចំយន្តការសម្រាប់ការផ្ដល់សេវារដ្ឋបាល នៃវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរបស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយមានចូលរួមពីមន្ទីរ ការិយាល័យដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត ក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងចៅសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ។

របៀបវារៈនៃកិច្ចប្រជុំមាន៨ ទី១-ការចុះបញ្ជីបំពេញបន្ថែម ឬដាច់ដោយដុំ ទី២-ទុតិយតា​ និងតកិយតា, ទី៣-បង្រួមក្បាលដី , ទី៤-ការប្ដូរប្រភេទដី, ទី៥-ឯកសារ​ស្នើសុំលិខិតអនុញ្ញាតសាងសង់កម្រិតក្រោម ៣.០០០ម៉ែត្រក្រឡា , ទី៦-ឯកសារ​ស្នើ​សុំលិខិតបើកការដ្ឋាន (សមត្ថកិច្ចរាជធានី ខេត្ត) , ទី៧-ឯកសារស្នើ​សុំលិខិតបិទ​ការដ្ឋាន (សមត្ថកិច្ចរាជធានី ខេត្ត) និងទី៨ -ឯកសារស្នើសុំលិខិតអនុញ្ញាតជួសជុល (សមត្ថកិច្ចរាជធានី ខេត្ត) ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីឱ្យដំណើរ​ការ​អង្គភាពច្រកចេញ-ចូលតែមួយរបស់សាលាខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយ​រលូន ដើម្បីជួយសម្រួលសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងភាពជឿជាក់ បានសម្រេចប្រគល់ការងារបញ្ជូនឯកសារ​នៅអង្គភាព​ច្រកចេញ-ចូលតែមួយរបស់សាលាខេត្ត ទៅការិយាល័យភូមិបាលក្រុង ស្រុក ដើម្បី​កសាងឯកសារពីថ្នាក់ភូមិ ឃុំ សង្កាត់ប្រកបដោយតម្លាភាព​បម្រើសេវាជូន​ប្រជា​ពលរដ្ឋ ចូលរូមកាត់បន្ថយពេលវេលា និងថវិកា ។

ឯកឧត្តមក៏បានសំណូមពរឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខិតខំបំពេញការ​ងារបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ព្រោះមន្ត្រីភូមិ ឃុំ សង្កាត់ ជាមន្ត្រីស្នូល​នៅ​តាមមូលដ្ឋាន ធ្វើការបែងចែកការងារចុះនៅជិតនឹងប្រជាពលរដ្ឋ ផ្ដល់សេវា​​ជូនប្រជា​ពលរដ្ឋដោយប្រើយន្តការកែប្រែឥរិយាបថ ធ្វើការងារបម្រើសេវាសា​ធារណៈជូន​ប្រជា​ពលរដ្ឋ ឱ្យស្របតាមសភាពការណ៍ នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ។ ការដឹកនាំ​របស់រដ្ឋបាលមូលដ្ឋានត្រូវអនុវត្តន៍តាមច្បាប់ជាគោល ការពារផលប្រយោជន៍រួម ភាព​ទន់ភ្លន់នាំឱ្យប៉ះពាល់ដល់ការងារក្នុងមូលដ្ឋាន ។ អាជ្ញាធរមូលដ្ឋានមានតួនាទីការពារ​ទ្រព្យ​សម្បត្តិជាតិមានដូចជាព្រៃឈើ អូរ បឹងបួរ  ប្រឡាយ ឆ្នេរសមុទ្រ និងទ្រព្យសម្បត្តិ​សាធារណៈ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការក្នុងការពង្រឹងធានាសន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here