(ភ្នំពេញ) នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ ក្រសួងដែនដី នគរូបនីយកម្ម សំណង់ បានបើកកិច្ចប្រជុំស្តីការ ផ្សព្វផ្សាយគោលការណ៍ណែនាំ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ អំពីការពង្រឹងការគ្រប់គ្រងសំណង់ នៅសាលាប្រជុំលេខ ១១៣ ជាន់ទី១ នៃទីស្តីការក្រសួង ក្រោមអធិតីភាព របស់ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្តទាំងអស់ និងលោកប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យ ដ.ន.ស.ភ ខណ្ឌទាំង១២។
ឯកឧត្តម ប៉ែន សុផល បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពការសាងសង់សំណង់ខុសបច្បាប់ បទល្មើស តាមផ្លូវសាធារណៈ និងឲ្យប្រជាពលរដ្ឋមានទុកចិត្ត និងចូលរួមសហការជាមួយមន្ទីរ ក៏ដូចជាអាជ្ញាធរនៅតាមតំបន់ សុំពលរដ្ឋរាយការណ៍ជូនដល់មន្ត្រីដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី ដើម្បីចុះពិនិត្យ នឹងដោះស្រាយភ្លាម។
ឯកឧត្តម បានជំរុញឲ្រប្រធានមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អ ដើម្បីឲ្យពួកគាត់មានទំនុកចិត្តលើរាជរដ្ឋាភិបាល៕