កាលពីម្សិលមិញនេះ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Oem Chanthy បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃពិធីមង្គលការកូនភ្លោះស្រីទាំងពីរនាក់ បានចូលរោងការក្នុងថ្ងៃតែមួយ។
ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារខ្លីមួយផងដែរថា៖ “កូនភ្លោះស្រីទាំងពីរនាក់ រៀបការក្នុងថ្ងៃតែមួយ នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាសយើងហ្នឹង ជូនពរប្អូនទាំង៤ សូមមានសុភមង្គល ពេញ១ជីវិត ។”។
ក្រោយពីឃើញបែបនេះហើយ មហាជនជាច្រើនសម្តែងការអបអរសាទរ លាយឡំទៅនឹងភាពភ្ញាក់ផ្អើលផងដែរ ព្រោះកម្រឃើញបែបនេះណាស់ ហើយក៏មានអ្នកខ្លះទៀត បានចូល comment ជូនពរឲ្យអ្នកទាំង៤ជួបប្រទះតែសំណាងល្អ និងសុភមង្គលជារៀងរហូត៕ ប្រពភ facebook