ឯកឧត្តម ឃួង ស្រេង ៖ សង្កាត់នេះហើយជាអ្នកប្រតិបត្តិការយ៉ាងសកម្មបំផុតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយសង្កាត់កើតចេញពីការបោះឆ្នោត

0
345

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥វិច្ឆិកា២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ននេះជាលើកទី២ដែលពិធីនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្នុងពិធិបិទវគ្គនេះក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថាសង្កាត់អត់មានច្រកចេញចូលតែមួយទេតែសង្កាត់នេះហើយជាអ្នកប្រតិបត្តិការយ៉ាងសកម្មបំផុតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយសង្កាត់កើតចេញពីការបោះឆ្នោត។ ឯកឧត្តម ថាការចង់ជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្ត្រីនោះត្រូវបានលុបបំបាត់ហើយដោយយើងបានបង្កើតអោយមានក្រុមការងារជា២ក្រុមដឹកនាំដោយចៅរងទី១និងទី២ដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្តនិងអាចអោយចៅសង្កាត់មានពេលចុះទៅតាមមូលដ្ឋានដើម្បីបានមើលពីស្ថានភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋនិងបានពិនិត្យមើលពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើការជួសជុលនិងថែទាំឡើងវិញ។ជាក់ស្តែងស្ថានភាពក្នុងបុណ្យឯករាជជាតិនិងព្រះរាជពិធីអុំទូកប៉ុន្មានថ្ងៃនេះបានបង្ហាញឃើញយ៉ាងច្បាស់ពីការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើរដ្ឋបាលរបស់យើង។នេះជាចំណុចល្អរបស់យើងដែលបានធ្វើអោយប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថាសន្តិភាពស្ថិតនៅលើដៃយើងរក្សាសន្តិភាពបានគឺផ្តើមចេញពីការផ្តល់សេវាជូនប្រជាពលរដ្ឋនេះហើយយើងធ្វើបានល្អជូនប្រជាពលរដ្ឋនាំអោយប្រជាពលរដ្ឋជឿទុកចិត្តលើរដ្ឋាភិបាលយើងបច្ចុប្បន្នហើយបើជឿជាក់ពួកគាត់នៅតែគាំទ្រនិងបោះឆ្នោតជូនបើពួកគាត់បោះឆ្នោតជូនសន្តិភាពនឹងនៅគង់វង់មិនអាចមាននរណាមកបំបែកបំបាក់សន្តិភាពនេះបានឡើយ។បងប្អូនពូមីងជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋដូច្នេះហើយទើបយើងបានបង្កើតអោយមានវគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។តាមរយៈការស្ថាបនាប្រព័ន្ធលូប្រឡាយផ្លូវជាកិច្ចការងារដែលយើងត្រូវធ្វើជូនគាត់។

ឯកឧត្តមជឿជាក់ថាវគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនឹងធ្វើអោយមន្ត្រីរបស់យើងមានភាពជឿនលឿនក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋឈានដល់បងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនអោយធ្វើជាចៅសង្កាត់បន្តទៀត។

ឯកឧត្តមថា  ពេលនេះសណ្តាប់ធ្នាប់មិនទាន់បានល្អដែលបង្កអោយមានការកកស្ទះចរាចរណ៍ដូច្នេះចាប់ពីពេលនេះតទៅចៅសង្កាត់ត្រូវពង្រឹងការងារនេះ  មិនត្រូវអោយមាននរណាម្នាក់រំលោភលើចិញ្ចើមសាធារណៈឡើយ។ចៅសង្កាត់ជាមេប៉ូលីសបើមានបញ្ហាអសកម្មណាមួយលោកចៅសង្កាត់ត្រូវណែនាំបើមិនស្តាប់ធ្វើរបាយការណ៍មកលើដើម្បីមានវិធានការ។

ឯកឧត្តមបានបញ្ជាក់ទៀតថាការបង្កើតអោយមានវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទងនិងបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំពេញនេះគឺក្នុងគោលបំណងធ្វើយ៉ាងណាអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះនៅកៀកកិតជាមួយនឹងប្រជាពលរដ្ឋហើយអ្នកផ្តល់សេវាមានស្នាមញញឹមការផ្តល់សេវាមានតម្លាភាពគណនេយ្យភាពនិងទាន់ពេលវេលាទៅតាមតម្រូវការប្រើប្រាស់ចាំបាច់បងប្អូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here