អភិបាលរាជធានី ជំរុញឲ្យសង្កាត់ ពង្រឹងយន្តការច្បាស់លាស់ លើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន

0
260

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យចៅសង្កាត់ អភិបាលខណ្ឌ ស្មៀនក៏ដូចកម្លាំងមានសម្ថតកិច្ច ត្រូវពង្រឹក ការអនុវត្តតួនាទី ភារកិច្ចស្នូលលរបស់ខ្លួន លើសេវាសាធារណៈ បំពេញឯកស្នារលិខិតស្នាម ធ្វើយ៉ាងណា បំរើប្រជាពលរដ្ឋឲ្យបានទាន់ពេល ជៀសវាងបងប្អូនទៅពឹងពរ រកចៅសង្កាត់មិនឃើញ។

ក្នុងសន្និបាតបូលសរុប ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ របស់ គណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២៧ សីហា នៅសាលារាជធានី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាស៏ថា ដោយកន្លងមកមាន ភាពអសកម្ម ចំពោះការមកបំពេញសេវាសាធារណៈរបស់ប្រជាពលរដ្ឋ បានលេចឮពាក្យលើឡើងថា រកចៅសង្កាត់ ពិបាកជួបជាងរដ្ឋមន្ត្រីនោះ នៅពេលនេះ ឯកឧត្តមអភិបាលរាជធានី សុំឲ្យចៅសង្កាត់ អភិបាលខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការងារនេះឡើងវិញ។

គ្រប់មន្ត្រីដែលមានតួរនាទីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ លើការងារតម្រូវការ ប្រជាជនឲ្យបានល្អ។ឯកឧត្តមបញ្ជាក់ថា ការងារបំពេញសេវាសាធារណៈនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការច្រកចេញ ចូលតែមួយរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ប៉ុន្តែនៅខ្វះចន្លោះត្រង់សង្កាត់នេះ ដូច្នេះ ទើបរដ្ឋបាលរាជធានីសុំឲ្យសង្កាត់រៀបចំយន្តការជាក្រុមចាំទទួល បដិសណ្ឋាកិច្ចទទួលសេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ។

កិច្ចការងារនេះ យើងបានអនុវត្តហើយ ថ្ងៃនេះការងារនិងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចការងារដ្ឋបាលខណ្ឌត្រូវអនុវត្ត ធ្វើឲ្យកិច្ចការងារនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទទួលយកបានហើយ សម្លេងដែលឮឡើងថារកចោសង្កាត់ពិបាករកពិបាកជួបជាងរដ្ឋមន្រ្តីនេះត្រូវបានសាបរលាប។ចឹងកិច្ចការងារនេះសុំឲ្យលោក លោកស្រីជាចៅសង្កាត់ទាំងអស់អនុវត្តផែនការនេះបន្ត ហើយរៀបចមផែនការនេះ ឲ្យទៅជាយន្តការ១ជាប់ជាប្រចាំ ដើម្បី ធ្វយ៉ាងណាបំរើសេវា បំរើសន្តិសុខជុនប្រជាពលរដ្ឋ។


ឯកឧត្តម អភិបាលរាជធានី បានបញ្ជាក់ថា រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ សុទ្ធសឹង ជាអ្នកបំរើប្រជាពលរដ្ឋ ដែលគេហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិ។ដូច្នេះ កិច្ចការបំរើប្រជាពលរដ្ឋនេះ ត្រូវធ្វើចាប់ពីភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ ព្រោះថា គ្រប់ការងារ បើសិនជាមិនមានការទទួលស្គាល់ និងការចូលរួម ពីប្រជាពលរដ្ឋនោះ កិច្ចការរបស់យើង ក៏មិនទទួលបានលទ្ធផលល្អប្រសើរដែរ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន រាជធានីភ្នំពេញមានខណ្ឌចំនួន១២ សង្កាត់ចំនួន១០៥ ភូមិចំនួន៩៥៣ និងមន្ទីរជំនាញចំនួន២៦មន្ទីរ ដែលសុទ្ធសឹងជាអ្នកបំរើប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here