Update៖ ក្រោយពីមានករណីប្លន់ធនាគារឡើងកក្រើករាជធានីភ្នំពេញរួចមក ភ្លាមៗបន្ទាប់ពីការប្លន់ធនាគារ អ អេច ប៊ី នោះសមត្ថកិច្ចបានដុតដៃដុតជើងតាមចាប់ជនសង្ស័យ ៥នាក់ ប្រដាប់ដោយអាវុធខ្ចប់លុយរត់ចេញយ៉ាងរហ័ស ។
តាមសេក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់នោះគឺជនសង្ស័យគឺមានគ្នាចំនួន ៥នាក់ ដែលករណីនោះបានចាប់ផ្តើមដោយក្រុមជនសង្ស័យបានដើរចូលមកដោយថ្មើរជើង និងបានចូលមកគ្រៀកភ្ជង់ឱ្យសន្តិសុខដែលកំពុងអង្គុតនៅក្រោមឆ័ត្រ និងនាំចូលទៅខាងក្នុង និងបានធ្វើការប្លន់យកទឹកប្រាក់រត់គេចតែម្តង។
បើយោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថាទឹកប្រាក់ដែលត្រូវបានក្រុមចោរប្លន់យកទៅគឺមានចំនួនរហូតទៅដល់ជាង១០ម៉ឺនដុល្លាអាមេរិកឯណោះ។
នៅពេលនេះសមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញា និងធ្វើការសិក្សាទៅលើវីដេអូដែលទទួលបានពីកាមេរ៉ាសុវត្ថិភាពដើម្បីធ្វើការកំណត់មុខសញ្ញាក្រុមជនសង្ស័យ។
(មានវិដេអូ)
ប្រភពវិដេអូ៖ Meun Kompheak