ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ខែសីហានេះ អ្នករស់នៅក្នុងក្រុងភ្នំពេញបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបណ្តាញសង្គមបានបង្ហាញ ករណីក្រុមចោរប្រដាប់ដោយអាវុធចំនួន៥នាក់ ធ្វើសកម្មភាពប្លន់ ធនាគារឥណ្ឌូឆាយណា RHB បានសម្រេចក្នុងភាពស្ងៀមស្ងាត់ទាំងកណ្ដាលថ្ងៃ។
សូមបង្ហាញផងដែរ ធនាគារឥណ្ឌូឆាយណា RHB មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរនិងវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ។យ៉ាងណាមិញ ចំពោះចំនួនទឹកប្រាក់ដែលបានបាត់បង់ ខាងធនាគានៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយនោះទេ រីឯមន្ត្រីមានសមត្ថកិច្ចកំពុងដុតដៃដុតជើងយ៉ាងសកម្ម ដើម្បីបើកយុទ្ធនាការស្រាវជ្រាវពី ករណីប្លន់ដ៏គួរឲ្យតក់ស្លុតមួយនេះផងដែរ ៕
(មានវិដេអូ)
ប្រភព៖ FB