(ខេត្តមណ្ឌលគិរី) ករណីធ្វើអត្តឃាតនេះបង្កអោយមានការភ្ញាក់ផ្អើលនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅផ្ទះរបស់ខ្លួន ក្នុងភូមិពូទុង ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បណ្តាញផ្សព្វផ្សាយក្នុងស្រុកដកស្រង់ប្រភពពីនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានប្តីប្រពន្ធ ២នាក់ បានស្លាប់យ៉ាងអាណោចអាធម ក្រោយបុរសជាប្តីបានយកគ្រាប់ច្នៃបំផ្ទុះស្លាប់ទាំងប្តីប្រពន្ធ ដោយសារតែភ្លើងប្រច័ណ្ឌ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត៣រសៀល ថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។សមត្ថកិច្ចបានអោយដឹងថា រឿងរ៉ាវខាងលើនេះ កើតឡើងដោយសារប្ដីប្រច័ណ្ឌប្រពន្ធ ព្រោះកន្លងមកគ្រួសារនេះតែងឈ្លោះប្រកែកគ្នា និងធ្លាប់ធ្វើអត្តឃាតពីរទៅបីដងរួចហើយតែមិនបានសំរេច។
មន្ត្រីនគរបាលឲ្យដឹងទៀតថា ការប៉ងធ្វើអត្តឃាតលើទី១ ដោយផឹកទឹកអាស៉ីត- លើកទី២ផឹកថ្នាំកណ្តៀ និងលើកទី៣ចងក។
ប៉ុន្តែលើកចុងក្រោយនេះ ការធ្វើអត្តឃាតដោយយកគ្រាប់កែច្នៃបំផ្ទុះស្លាប់តែម្តង។
ករណីខាងលើនេះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានបន្សល់ទុកកូនប្រុសស្រីចំនួន ៤នាក់ ដោយកូនច្បងមានអាយុត្រឹម១៤ឆ្នាំតែប៉ុណ្ណោះ។ ជនរងគ្រោះជាប្តីមានឈ្មោះ ស៉ីម ធីប អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រៃពន ឃុំរំលេច ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ចំណែកប្រពន្ធដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរឈ្មោះ នឿន ឡែន អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ ៕ប្រភពFB