ផ្អើលពេញ Facebook ខណៈមេប៉ុស្តិ៍ស្រែអំបិល ស៊ីសំណូកពីក្រុមក្មេងស្ទាវសេពគ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចខ្លួន

0
412

កោះកុង៖ យោងតាមផេកស្នងការនគរបាលខេត្តកោះកុង បានបង្ហោះសារ សម្ដែងនូវការអរគុណ សម្រាប់ការផ្តល់ព័ត៌មានពីគណនីហ្វេសបុក ខាងកាសែត និងគេហទំព័រមួយចំនួន ទាក់ទងនឹងអំពើអសកម្ម របស់មេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្រែអំបិល នៃ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឈ្មោះ ខាំ វង្ស លែងគិតពីគោលការណ៍ច្បាប់ទាំង៩ចំណុច នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

ដោយលោក ខាំ វង្ស មិនត្រឹមតែពុំបានអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ ថែមទាំងប្រព្រឹត្តបទល្មើសស៊ីសំណូកពីក្រុមក្មេងស្ទាវសេព គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀត។

ពាក់ព័ន្ធករណីរឿងនេះ ស្នងការដ្ឋានបានដំណើការតាមនីតិវិធី ប្រកបដោយតម្លាភាព ដើម្បីផ្តល់ភាពយុត្តិធម៍ដល់ភាគីទាំងពីរ ទាំងជនរងគ្រោះ ទាំងមន្រ្តីដែលត្រូវចោទ ស្នងការដ្ឋាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរាល់ព័ត៍មាន ដែលពាក់ព័ន្ធនូវអំពើ អសកម្មរបស់មន្រ្តីនៃស្នងការដ្ឋាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here