ព្រះសីហនុ ៖ កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១៧ ភូមិ១(ភូមិកម្មករ) ឃុំទំនប់រលក ស្រុកស្ទឹងហាវ មានករណីគ្រោះធម្មជាតិរន្ទះ បានបាញ់ផ្ទះប្រជាពលរដ្ឋ ហើយអណ្តាតភ្លើងបានឆាបឆេះផ្ទះ និងទ្រព្យសម្បត្តិអស់មួយចំនួនផងដែរ។
ពលរដ្ឋដែលត្រូវរន្ទះ បាញ់ឆេះផ្ទះមានឈ្មោះបេ សាមិត្ត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ និងស្រ្តីជាប្រពន្ធឈ្មោះនាង ខ្មៅ អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងមូលដ្ឋានខាងលើ។
ក្នុងករណីនេះ បណ្តាលឲ្យឆេះរោលសសរផ្ទះ ជញ្ជាំង ទូខោអាវ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត តែមិនបណ្តាលឲ្យមនុស្សណាម្នាក់មានគ្រោះថ្នាក់ទេ៕