នៅថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ជំនួយដល់អង្គការ Nature Center Risen នូវថវិកាចំនួន ១៩១,៧៤៤ ដុល្លារអាមេរិក សម្រាប់ “គម្រោងសម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្ត ជាដើមនៅវិទ្យាស្ថានគរុកោសល្យ (ឆ្នាំទី៣)” ។
កិច្ចសន្យាផ្តល់ជំនួយ បានត្រូវចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ, នាយិកាអង្គការ Nature Center Risen៕