អ្នកនេសាទ ម្នាក់ ក្នុងចំណោម២នាក់ រងការបាញ់ធ្លាយភ្លៅពីម្ខាងទៅម្ខាង ហើយសំណាងល្អ មិនចំកន្លែងស្លាប់

0
472

ស្ទឹងត្រែង: អ្នកនេសាទ ម្នាក់ក្នុងចំណោម២នាក់បានរងការបាញ់ធ្លាយភ្លៅពីម្ខាងទៅម្ខាង ហើយសំណាងល្អមិនចំកន្លែងស្លាប់ ហើយបានរងរបួសយ៉ាងធ្ងន់ត្រូវបានក្រុមគ្រួសារដឹក យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ហេតុការណ៍ ដែលអ្នកនេសាទ បានរងការបាញ់នេះ បានកើតឡើងកាលពី ថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2019 ស្ថិតនៅតាមដងទន្លេមេគង្គ នៅក្នុងភូមិអូរម្រះ ឃុំអូរម្រះស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកស្រី ឈន គន្ធា ត្រូវជាប្រពន្ធជនរងគ្រោះ (អ្នកនេសាទ) បានឲ្យដឹងថាប្តីគាត់មានឈ្មោះតែ ថ្នាំ ភេទប្រុស អាយុ 34 ឆ្នាំមានទីលំនៅភូមិកោះជ្រឹម ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោកស្រីបានបន្តថា នៅយប់កើតហេតុប្តីរបស់គាត់បានទៅដាក់សន្ទូចនៅចំណុចកើតហេតុខាង លើបន្ទាប់មក ក៏មានទូកស្មាច់មួយគ្រឿងមានគ្នាពីរនាក់ជិះមកជិតប្រហែល 10 ម៉ែត្រហើយក៏បានប្រើអាវុធមិនដឹងម៉ាកបាន បាញ់មកលើប្ដីគាត់ចំភ្លៅធ្លាយពីម្ខាងទៅម្ខាងរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តទាំងយប់តែម្ដង។ ប្រពន្ធជនរងគ្រោះបន្ត ថាមកដល់ថ្ងៃ18 វិច្ឆិកានេះ ដោយសារជាប់រវល់មើលប្ដីរបស់គាត់លោកស្រីមិនទាន់បានទៅដាក់ពាក្យបណ្ដឹងនៅឡើយទេ។ចំណែកជនសង្ស័យដែលបាញ់ប្រហារមកលើប្ដីគាត់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ក្រោយបាញ់រួចពួកគេបានបើកទូករត់គេចបាត់ស្រមោលតែម្ដង។

លោកឆា រ័ត្មមេប៉ុស្តិ៍កោះជ្រឹមក៏បានឱ្យដឹងផងដែរថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនោះទេ ទើបនៅថ្ងៃទី 18 វិច្ឆិកានេះ ទើបទទួលដំណឹងថាពិតជាមានការបាញ់ពិតប្រាកដមែន។ ពេលនេះលោកកំពុងតែឲ្យកម្លាំងរបស់លោកចុះទៅធ្វើកំណត់ហេតុជាមួយជនរងគ្រោះដើម្បីស្រាវជ្រាវក្នុងករណីបាញ់ខាងលើនេះ។ លោកមេប៉ុស្តិ៍បន្តថាបើតាមការសន្និដ្ឋានការបាញ់នេះមិនមែនជាអាវុធទំនើបទេសង្ស័យថាជាកាំភ្លើងកែឆ្នៃ ហើយករណីនេះលោកបានរាយការណ៍ទៅដល់លោកអធិការស្រុកហើយ នឹងកំពុងចុះស្រាវជ្រាវករណីខាងលើនេះដើម្បីស្វែង រក តាមចាប់ ខ្លួន ជនសង្ស័យ យកមកផ្ដន្ទាទោស ទៅតាម ផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here