(ព្រះសីហនុ) នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨នេះ នៅមន្ទីដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ពយកំពេញ សង្កាត់លេខ៣ ពយតាមូង សង្កាត់លេខ៤ និងតំបន់ពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចួលរួមក្រោមអធិបតីភាព ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពី ឯកឧត្តម សៀក វណ្ណា អនុរដ្ឋលេខាធិការ ឯកឧត្តម ឡោក ដាវុទ្ធ អគ្គនាយកសុរិយោដីភូមិសាស្ត្រ ឯកឧត្តម គៀក លីកា ព្រមទាំងក្រុមការងារក្រសួងដែនដី នរគរូបនីយកម្ម និងសំណង់ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងក្រុមការងាររៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ៕ដោយ សុខជា