អ្វីៗហួសពេល ស្តាយក្រោយអស់មួយជិវិត ដោយសារខឹងឪពុកក្រីក្រ ហើយពិការទៀត ចុងក្រោយទើបដឹងថា………..

0
410

សាច់រឿងនេះនិយាយពីទឹកចិត្តរបស់ឪពុកក្រីក្រ និងកូនស្រីម្នាក់ដែលតែងតែចង់បានសម្ភារៈនិយម ឫទាន់សម័យនឹងគេ ក្នុងប្រើប្រាស់ ដូចមិត្តភ័ក្ររបស់គេ ដោយភ្លេចថាឪពុកខ្លួនមិនអាចមានលទ្ធផលឡើយ។

ដំបូងឡើយកាលនៅតូចកូនស្រីម្នាក់នេះត្រូវបានមិត្តភ័ក្ររួមថ្នាក់បង្អាប់ និងសើចចំអកឌឺដងដាក់នាងគ្រប់ពេល រហូតធ្វើអោយនាងមិនអាចទប់អារម្មណ៍បាន ធ្វើឲ្យខ្លួនរបស់នាង ស្អប់ឪពុកខ្លួនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់នាងមានពេញជំទង់ក៏នៅតែមានអារម្មណ៍មិនសប្បាយព្រោះដែលមានឪពុកអ្នកក្រមិនអាចផ្តល់អ្វីដែលនាងចង់បាន។

វីដេអូអប់រំមួយដែលត្រូវបានផេកឈ្មោះ Meme & Rage Comic Indonesia ដែលបានបង្ហោះចូលក្នុងបណ្តាញសង្គម Facebook ជាង ២ឆ្នាំមកហើយ ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល ដែលមានអ្នកទស្សនាជាង ៣សែនដង។

ចុងក្រោយដោយសារតែចង់អោយកូនស្រីសប្បាយចិត្ត ឪពុកបានលក់សម្ភារៈជាច្រើនដែលខ្លួនមាន ដើម្បីយកលុយទៅទិញសម្ភារៈដែលកូនស្រីចង់បាន ប៉ុន្តែមិនបានប្រាប់កូនស្រីទេ ព្រោះចង់អោយកូនស្រីមានការភ្ញាក់ផ្អើល។

តែជាអកុសលឪពុកត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកូនស្រីក៏បានធ្វើដំណើរតាមផ្លូវនឹងដែរ ក៏បានឃើញឪពុករបស់ខ្លួនបានជួបគ្រោះថ្នាក់បែបនេះ ធ្វើអោយនាងស្រែកយំស្ទើរគាំង៕ ប្រភពCAMBO

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here