(ភ្នំពេញ) ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតសំណង់ផ្ទះល្វែងមួយកន្លែងក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលរងរបួសធ្ងន់ដោយសារឆក់ខ្សែភ្លើង នៅមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មករផ្សាដែក នៅទីតាំងខាងលើ ។
មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានឡើងនៅដំបូលផ្ទះទើបតែសាងសង់ ដើម្បីផ្សាដំបូល តែដោយសារមានខ្សែភ្លើងរញ៉ែរញ៉ៃ និងកៀកជាមួយដែកផងនោះ រួមទាំងជនរងគ្រោះមិនប្រយ័ត្ន ក៏បានឆ្លងចរន្តអគ្គិសនី ឆក់ជនរងគ្រោះធ្លាក់ចុះក្រោម បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
បន្ទាប់ពីមានករណីកម្មករផ្សាដែក ឆក់ចរន្តអគ្គិសនីបណ្តាលឲ្យរបួសធ្ងន់រួចមក សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ បានឃើញថា ទីតាំងសំណង់នេះ មិនមានការអនុញ្ញាតឲ្យសាងសង់ពីសំណាក់អាជ្ញាធរនោះទេ មិនតែប៉ុណ្ណោះគឺបានសាងសង់រំលោភចូលចំណីផ្លូវសាធារណៈចំនួន៥០ភាគរយនៃស្ថានភាពសំណង់ ដូច្នេះត្រូវតម្រូវឲ្យរុះរើចេញជាបន្ទាន់ ។ ដោយឡែកម្ចាស់ទីតាំង ភ្លាមៗបានគេចចេញបាត់ពីកន្លែងកើតហេតុតែម្តង ៕ ប្រភពFB