(កំពង់ឆ្នាំង) កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំងយ៉ុង ពាក់ស្លាកលេខភ្នំពេញ2y 94 62បានបុកជាមួយនិងរថយន្តអាស៊ីបA2ខណ: ដែលម្ចាស់រថយន្តអាស៊ីបA2នោះខូចហើយអ្នកបើកបរបានឈប់អែបខាងស្តាំដៃរួចចុះមកពិនិត្យមើលរថយន្ត កំពុងតែឱនមើលរថយន្តនៅផ្នែកខាងមុខស្រាប់តែអ្នកបើកបររថយន្តសាំងយ៉ុងមកបុកពីក្រោយយ៉ាងពេញទំហឹងក្នុងទិសដៅស្របគ្នានៅចំណុចតាមបណ្តោយផ្លូវដែលឋិតនៅក្នុងភូមិគ្រាំងស្គារត្បូង ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ករណីនេះបណ្ដាលអោយអ្នកបើកបររថយន្តអាស៊ីបA2បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីកើតហេតុត្រូវបានបងប្អូនប្រជាពលរដ្ឌនិងអ្នកជិតខាងបានដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំគ្រាំងស្គារហើយក៏បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ អ្នកស្លាប់នោះឈ្មោះគួន ពៅ ជាអ្នកភ្នំពេញមកធ្វើចំការនៅក្នុងឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានអោយដឹងថា ក្រោយពីកើតហេតុអ្នកបើកបររថយន្តសាំងយ៉ុងបុកហើយបានឈប់រត់គេចខ្លួនបាត់ស្រមោល។ ចំណែករថយន្តទាំង២គ្រឿងខាងលើត្រូវបានសមត្តកិច្ចនគរបាលស្រុកទឹកផុសយកមករក្សាទុក្ខរងចាំដោះស្រាយតាមនិតិវិធីនៅពេលក្រោយ។ បច្ចុប្បន្នសាកសពត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ប្រភពFB