(ព្រះសីហនុ) នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ មានកិច្ចប្រជុំអំពីការពង្រឹងការផ្តល់សេវាសាធារណៈ និងយន្តការច្រកចេញចូលតែមួយ ដឹកនាំដោយលោក ចេង ស្រុង ប្រធានមន្ទីរ ព្រមទាំងមានការចូលរួមពីលោក-លោកស្រីអនុប្រធានមន្ទីរ លោក-លោកស្រីប្រធានការិយាល័យ នៅមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធនានា។
ក្នុងកិច្ចប្រជុំនេះ ក្នុងគោលដៅបន្តអភិវឌ្ឍន៍អង្គភាព កែលម្អនូវចំណុចខ្វះខាត និងពង្រឹងប្រសិទ្ធភាពការងារផ្តល់សេវាសុរិយោដី និងសំណង់ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធិភាព និងឆាប់រហ័សជូនប្រជាពលរដ្ឋ៕