កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលចុងក្រោយសំរាប់រៀបចំសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ

0
337

រដ្ឋបាលរាជធានីភ្នំពេញ,ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលចុងក្រោយនៃការរៀបចំ     សម័យប្រឡងមធ្យមសិក្សាទុតិយភូមិថ្ងៃទី២០សីហា ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តម នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា៖រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីសហការជាមួយអង្គភាពពាក់ពន្ធ័រៀបចំការប្រឡងនេះឲ្យបានរលូននិងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញក៏បានបង្កើតទីបញ្ជាការស្រាលរងចាំដោះស្រាយបញ្ហាបន្ទាន់ៗក្នុងពេលប្រឡងផងដែរ។ក្រសួងអប់រំយុវជន និងកីឡាបានគត់សំគាល់ថា៖ នេះជាការប្រឡងលើកទី៥នៃអណត្តិរបស់    រាជរដ្ឋាភិបាលដែលអាជ្ញាធររាជធានីភ្នំពេញបានផ្តល់កិច្ចសហការបានយ៉ាងល្អបំផុតក្នុងការរៀបចំការប្រឡង ហើយឆ្នាំនេះយើងទាំងអស់គ្នាក៏ត្រូវរៀបចំឲ្យមានលក្ខណៈល្អប្រសើរបំផុតកុំឲ្យមានការថ្លោះធ្លោយដោយប្រការណាមួយនៅពេលដែលបេក្ខជនប្រឡងមានការកើនឡើងជាងឆ្នាំកន្លងទៅ។

ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថា៖នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២០សីហា មនុស្សជិត៣ម៉ឺននាក់នឹងចល័តនៅកណ្តាលទីក្រុងភ្នំពេញធ្វើដំណើរឆ្ពោះទៅមណ្ឌលប្រឡង ដូច្នេះសុំឲ្យសមត្ថកិច្ចចរាចរជួយសំរួលចរាចរឲ្យបានល្អផង។គួបញ្ជាក់ថា៖នៅរាជធានីភ្នំពេញមានមណ្ឌលប្រឡងចំនួន២៥មណ្ឌល,មានបន្ទប់ប្រឡងចំនួន៩១៣បន្ទប់ និងមានបេក្ខជនប្រឡងចំនួន២២.៧៧៨នាក់។

 

ចំណែកអង្គភាពប្រឆាំងអំពើពុករលួយ នឹងដាក់អ្នកសង្កេតការណ៏របស់ខ្លួនតាមមណ្ឌលប្រឡងទាំងពេញសិទ្ធ និងស្មគ្រ័ចិត្តសរុបចំនួន១១១៤នាក់ដោយប្រកាន់ខ្ជាប់គោលការណ៏តម្លាភាព,ការណែនាំ និងប្រកាន់យកអ្នកចេះគឺជាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here