ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រទានគ្រឿងឥស្សរិយយសដល់មន្ត្រីថ្នាក់ដឹកនាំនៃអង្គការយូណេស្កូ

0
394

ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នៃអង្គការយូណេស្កូ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាននាំយកទៅជាមួយនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ដើម្បីបំពាក់ជូនថ្នាក់មន្ត្រីដឹកនាំសំខាន់ៗនៃអង្គការយូណេស្កូដែលបានខិតខំជួយជ្រោមជ្រែងកម្ពុជាឲ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើននាពេលកន្លងមក។

មន្ត្រីថ្នាក់ដឹកនាំនៃអង្គការយូណេស្កូដែលទទួលបានការសព្វព្រះរាជហទ័យប្រទាននូវគ្រឿងឥស្សរិយយសពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះមាន លោកស្រី Paola Leoncini Bartoli ប្រធានផ្នែកគោលនយោបាយវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព(Director of Cultural Policies for Sustainable Development) ដែលលោកស្រីបានគាំទ្រនិងជួយជ្រោមជ្រែងកម្ពុជាជាច្រើននៅក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅរាជធានីភ្នំពេញ ឆ្នាំ២០១៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here