ពលរដ្ឋខេត្តព្រះសីហនុចំនួន៤២គ្រួសារ បានមកចាប់ឆ្នោតយកលេខសំគាល់ក្បាលដី បន្ទាប់ពីមានការផ្សះផ្សារដោយជោគជ័យ

0
257

(សីហនុ) ប្រជាពលរដ្ឋចំនួន៤២គ្រួសា​រ​ ដែលមានទំនាស់ដីធ្លីជាមួយ​ លោក ចាន់ កាំង បានមកចាប់ឆ្នោតយកលេខសំគាល់ក្បាលដី​ បន្ទាប់ពីមានការផ្សះផ្សារដោយទទួលបានជោគជ័យ ពី​ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ។ ការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរក្រុង សង្កាត់ ភូមិ ថ្នាក់ដឹកនាំមន្ទីរដែនដីខេត្ត និងភាគីទំនាស់ផងដែរ ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅ​ ទំនាស់នេះត្រូវបានបញ្ចប់ជាស្ថាពរហើយ​ ដែលបានអូសបន្លាយតាំងពីឆ្នាំ​ ២០១២​ មកម្លេះ​ ។ ឯកឧត្តម ស្នើអោយប្រធានមន្ទីរដែនដីសម្រួលធ្វើប័ណ្ណជូនពលរដ្ឋស្របតាមច្បាប់។ ឯកឧត្តម ក៏បានថ្លែងអំណរគុណភាគីទំនាស់ដែលបានយល់ព្រមបញ្ចប់វិវាទនេះ​ ដោយឈរលើគោលការណ៏ឈ្នះ​ ក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here