(ខេត្តរតនគិរី) នាំប្រពន្ធបណ្តើរម៉ូតូឆ្លងអូរ ទឹកហូរកួចទាំងពីរនាក់ ប្តីក៏ប្រញាប់ស្រវេស្រវាចាប់ប្រពន្ឋដែល ទឹកហូរគួច រហូតអស់កម្លាំងក៏លង់ស្លាប់តែម្តង ។ ហេតុការណនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង១៥នាទីព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចអូរចឹម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
អធិការរងនគរបាលស្រុកកូនមុំទទួលបន្ទុកព្រហ្មទណ្ឌលោក ជា សារិត បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ បានបណ្តើរម៉ូតូឆ្លងអូរទៅត្រោយម្ខាង ខណៈទឹកកំពុងតែហូរខ្លាំងផង ប្រពន្ធបានរុញម៉ូតូពីក្រោយ ហើយបានរអិលជើងដួលក្នុងទឹកកំពុងតែហូរទៅបាត់ ពេលឃើញដូចនោះប្តីក៏ប្រញាប់ស្រវេស្រវាប្រពន្ធយកមកវិញ ប៉ុន្តែពេលនោះប្តីបានអស់កម្លាំងពេលទាញយកប្រពន្ធលង់ទឹកនោះ ប្រពន្ធឃើញប្តីមិនស្រួល ក៏ប្រលែងដៃប្តីចេញពីខ្លួនគាត់ ហើយគាត់(ប្រពន្ធ)បានទឹកហូរទៅប៉ះនឹងគុម្ភឫស្សីមួយគុម្ភបានតោងជាប់តែម្តង។ ហើយគាត់បានក្រឡេកទៅមើលប្ដីរបស់គាត់ បានលិចទៅក្នុងទឹកបាត់ទៅហើយ។
លោកអធិការរង បានបន្តទៀតថា ក្រោយពីប្តីបានលង់ទឹកហើយនោះ រូបគាត់បានស្រវាឡើងលើគោកប្រញាប់មករាយការណ៍សមត្ថកិច្ចមូលដ្ឋាន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ នឹងកម្លាំងអធិការនគរបាលស្រុក បានចុះមករាវរកលុះដល់ម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃដដែល រកមិនទាន់ឃើញសពនៅឡើយ។
លោកបន្តទៀតថា ជនរងគ្រោះឈ្មោះ ជា សំអាត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់) ប្រពន្ធឈ្មោះ វី ភី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរនាក់ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ មានកូនចំនួន២នាក់ នៅក្នុងបន្ទុក។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋក្នុងភូមិកំពុងរុករកសាកសពបន្តទៀតដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕ប្រភពFB