ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានស្លាប់ហើយ ករណីឆក់ទូរសព្ទ័ ហើយនារីជនជាតិចិន២នាក់ បើករថយន្តបុកផ្ទប់នឹងជញ្ជាំងផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃយប់ថ្ងៃទី១២

0
308

ភ្នំពេញៈក្រោយសាកសួរនាំរយៈពេល២ថ្ងៃ សមត្ថកិច្ចបាន​កសាងសំណុំរឿងបញ្ជូលទៅកាន់សា​លា​ដំបូងរាជធានីភ្នំពេញ ទាំងជនសង្ស័យ និងនារី​ជនជាតិចិនជាអ្នកបើករថ​យន្ត​ឡិចស៊ីស។

គួររំលឹកថា នារី​ជនជាតិចិន២នាក់ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូស្គុបពី ឆក់ទូរស័ព្ទម៉ាកMUTUពណ៌ខ្មៅ ពេលឈប់រថ​យន្ត រួចជិះ​រត់គេចខ្លួន ធ្វើឲ្យ​នារីរងគ្រោះខឹងបើករថយន្តតាម​ប្រមាណជិត២០០ម៉ែត្រ ទើបបំបុកផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យជនសង្ស័យទាំងពីររងរបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យឯកជន។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើ​លដល់​កម្លាំងនគរបាលសមត្ថកិច្ចចុះមកកន្លែងកើតហេតុ កាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច​៤៥៥​កែង១២៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថាន យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមផ្លូវលលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់ទូរស័ព្ទម៉ាក MUTU ពណ៌ខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ បេ សុភាដេវិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ៣២A តាមផ្លូវ២៨០ ក្រុម៤៣ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនជាអ្នកបើកម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CL-៧២​៤១ ។ ទី២ ឈ្មោះ សារិន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់​នៅផ្ទះលេខ២៥០ ផ្លូវ៤៦០ ក្រុម២២ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការ​មន(អង្គុយខាងក្រោយ)។

អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានប្រាប់ថា មុនកើតហេតុស្រ្តីជនជាតិចិនម្នាក់ បានប្រាប់សមត្ថកិច្ចថា គាត់ជិះរថយន្តឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AN-៩៧​៤៥ បានឈប់ ហើយបើ​កកញ្ចក់អង្គុយនិយាយទូរស័ព្ទម៉ាកMUTU ពណ៌ខ្មៅ ជាមួយ​មិត្តភក្តិស្រីម្នាក់ទៀតអង្គុយខាងស្ដាំដៃគាត់ ក្រោយមកក៏មានជនសង្ស័យ​២នាក់ ជិះម៉ូតូស្គុបពី ពណ៌ស មកអែបរថយន្តគាត់ខាងឆ្វេង​ រួចឆក់យកទូរស័ព្ទដៃគាត់ដែលកំពុងនិយាយហើយជិះម៉ូតូគេចខ្លួន ពេលនោះគាត់ក៏បើក​រថយន្តដេញតាមចាប់​ជនសង្ស័យ​ រួចក៏បំបុកម៉ូតូជនសង្ស័យពីក្រោយផ្ទប់នឹងរបងផ្ទះ បណ្ដាលឲ្យ​រងរបួសធ្ងន់ទាំងពីរនាក់តែម្ដង៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here