តើម្តាយធ្វើចិត្តយ៉ាង កូនទើបនឹងកើត ប្តីក៏ស្លាប់ចោលទៀត ឈឹចាប់បំផុតដែលជួបរឿងបែបនេះ

0
270

ឈឹចាប់បំផុតដែលជួបរឿងបែបនេះ ??ព្រោះតែគ្រោះថ្នាកចរាចរណ៍ បានសម្លាប់បុរស ដែលត្រូវទទួលខុសត្រូវចិញ្ចឹមបាច់កូននឹងប្រពន្ធ វាពិតជាខ្លោចផ្សារណាស់  ជីវិតរបស់ក្មួយកើតមកមិនទាន់បានស្គាល់មុខឳពុកផង ត្រូវឳពុកជួបគ្រោះថ្នាក់ស្លាប់ចោលបាត់ អាសូរណាស់ តើអ្នកនឹងម្តាយអ្នកទោជាយ៉ាងណាទៅ វាជាទុក្ខសោកសៅដ៏ធំបំផុតនៅក្នុងឆាកជិវិតរបស់អ្នក។????

សូមបញ្ជាក់ដែរថា កាលពីវេលា​ម៉ោង​៥​និង​២៥​នាទីទៀប​ភ្លឺ​ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨  បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កការភ្ញាក់ផ្អើល​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹល​ថ្លា សង្កាត់​ទឹកថ្លា ក្រុងសិរិសោភណ័ ខេត្ត បន្ទាយមានជយ័។

សាច់ញាតិជន​រង​គ្រោះប្រាប់ថាសព​ឈ្មោះ ឡុ​ក ប៉ោល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មក​ក្រុង​សិរី​សោភណ្ឌក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុងល្បឿនលឿន បន្ទាប់មកពីទិញ ក្បាល​ជ្រូក និង​នំប៉័ង​ដើម្បីជប់លៀងទម្លាក់ចង្ក្រាន​ប្រពន្ធកូនខ្ចី ដោយមិន​ពាក់មួក​សុវត្ថិភាព ​ម៉ូតូ​មិន​មាន​ភ្លើង​បំភ្លឺផ្លូវ​គ្រប់គ្រាន់​ ងងឹតពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍បុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់តែ​ម្តង ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ ហើយ​អ្នក​បើក​គោ​យន្ត​ក្រោយ​កើតហេតុ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ៕ ដោយ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here