ព្រលឹមឡើងបើកទ្វាឃើញប្រពន្ធដេកស្លាប់ ប្តីទប់ចិត្តមិនបានក៏រត់ទៅចងកចង់បង្ហើយជីវិត…

0
332

ភ្នំពេញ ៖ ស្ត្រីជាអាជីវករលក់សាច់ជ្រូកម្នាក់ ដេកស្លាប់ក្នុងបន្ទប់ឡៅតឿ សង្ស័យថាប្តីវាយធ្វើបាប ច្រើនលើកច្រើនសារ រហូត​ដល់ស្លាប់​ ហើយបុរសជាប្តី​គេចទៅបាត់ បិទផ្តាច់ទាំងប្រពន្ធ​ ហេីយកូនចៅសាច់ញាតិហៅទ្វារតាំងពីយប់ មិនឮសូរឆ្លើយ រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះទ្រាំមិនបាន កាន់តែសង្ស័យ សាច់ញាតិដាក់ជណ្តើរឡើងបើកបង្អួចឡៅតឿ ចូលទៅដាស់ ទើបដឹងថាដេកស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើល ផ្ទះលេខ អុឹម២៤ ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ រីឯប្តីក្រោយពីរត់គេចខ្លួនទៅបាត់ ស្រាប់តែរហូតមកវេលាម៉ោង១២ថ្ងៃត្រង់ ស្រាប់តែពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួន នៅផ្ទះមួយផ្សេងទៀត ក្នុងភូមិនោះដែរ កាន់តែភ្ញាក់ផ្អើល ស្លាប់ទាំងប្រពន្ធ ទាំងប្តី បន្សល់ទុកឲ្យកូនប្រុសតូចៗ៣នាក់ ក្លាយជាក្មេងកំព្រា ។

ស្ត្រីដេកស្លាប់ខាងលើឈ្មោះ ឡាង សៅលី អាយុ៤៤ឆ្នាំ អាជីវករ លក់សាច់ជ្រូក នៅផ្សារដើមគរ មានទីលំនៅ ផ្ទះកើតហេតុ មានស្រុកកំណើត នៅខេត្តបាត់ដំបង ។ ចំណែកប្តី មានឈ្មោះ យុ រាជវណ្ណទូចអាយុ៤៨ឆ្នាំ មុខរបរ កាប់ជ្រូក រស់នៅផ្ទះកើតហេតុ ។

តាមការបង្ហើបឲ្យដឹងពីកូនៗ ក្នុងគ្រួសារ បានឲ្យដឹងថា ឪពុករបស់ពួកគេ តែងតែឈ្លោះជាមួយម្តាយ វាយបោក ច្រើនលើក​ច្រើនសារមកហើយ ។ តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា វេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលស្ត្រីជាប្រពន្ធមិនស្រួលខ្លួន បុរសជាប្តីចូលមកដល់ផ្ទះឈ្លោះប្រកែកគ្នា រឿងលុយកាក់ជម្ពាក់គេ ហើយប្តីវាយប្រពន្ធ រួចក៏ស្ងាត់ទៅ ប្តីជិះម៉ូតូចេញទៅបាត់ កូនៗទាក់ទងមិនបាន ទ្វារបន្ទប់បិទដាក់គន្លឹះជាប់ រហូតដល់ព្រឹក សាច់ញាតិ ទៅពិនិត្យជាក់ស្តែង ស្ត្រីខាងលើស្លាប់បាត់ទៅហើយ រីឯប្តីមិនដឹងថាទៅណា ខណៈដែលសមត្ថកិច្ចជំនាញកំពុងពិនិត្យកោសល្យវិច័យ លើសពស្ត្រីជាប្រពន្ធមិនទាន់ចប់ផង ស្រាប់តែភ្ញាក់ផ្អើល ប្រទះឃើញ ប្តីរបស់ស្ត្រីខាងលើ ចងកសម្លាប់ខ្លួន នៅជាប់ចម្រឹងដែកខាងក្រោយផ្ទះ របស់គាត់មួយទៀតក្បែរនោះដែរ ផ្ទះលេខ៤៣-៤៤ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ធ្វើឲ្យការភ្ញាក់ផ្អើលកាន់តែទ្វេរដង ពលរដ្ឋ សមត្ថកិច្ច កន្លែងកើតហេតុ ។

បើតាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ជំពាក់លុយគេជាង៣០មុឺនដុល្លា ហើយផ្ទះ២ល្វែង ដែលបុរសជាប្តីចងកនោះទៀតសោត ត្រូវបានគេរឹបអូសយកបាត់ហើយ ហើយក្នុងរង្វង់គ្រួសារកើតមានហឹង្សាជាញឹកញាប់ ព្រោះតែរឿងលុយកាក់ មកដល់ពេលនេះ ស្លាប់ទាំងប្តីទាំងប្រពន្ធ បន្សល់ទុកកូនប្រុស៣នាក់ ក្លាយជាក្មេងកំព្រា ។

ជុំវិញការស្លាប់របស់ស្ត្រីជាប្រពន្ធ និងបុរសជាប្តី ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់ជូនសាច់ញាតិចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here