មហាជនមានការអាណិតអាសូដល់លោកតាពិការជើងកំសត់ម្នាក់ ដែលគ្មានសមត្ថភាពស្វែងរកជើងសប្បនិម្មិតមកពាក់ឲ្យស្រួលដើរនឹងគេ ដោយលោកតាបានឆ្នៃដោយខ្លួនឯង ដោយយកឈើនិងលួសចង មិនដឹងថាពេលដើរគាត់ពិបាកយ៉ាងណានោះទេ នេះបើយោងតាមការលើកឡើងរបស់គណនីហ្វេសបុកមួយឈ្មោះ “Phorn Chetra” បានសរសេររៀបរាប់ប្រាប់ថា:
“អាណិតណាស់ សូមបងប្អូនសប្បុរសជនជួយជើងជ័រដល់គាត់មួយផង លោកពូឈ្មោះ (ក្រែង ខាន) រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី គាត់ពិកាជើងខាងស្ដាំគាត់ប្រើជើងឈើដែលគាត់ធ្វើដោយខ្លួនឯង ពេលគាត់ធ្វើដំណើរទៅណាម្ដងៗមានការពិបាកណាស់ និងមានការឈឺចាប់ទៀតផង ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាត់។ សូមអរគុណ”។ដោយលែកក្រោយពីដឹងរឿងកំសត់របស់លោកតាខាងលើភ្លាម មុននេះបន្តិច លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន បានបង្ហោះសារនៅលើគណនីហ្វេសបុករបស់ជំទាវថា ប្រសិនបើបងប្អូនស្គាល់លោកតាខាងលើ អាចទំនាក់ទំនងទៅជំទាវភ្លាម ព្រោះជំទាវចង់ជួយដល់លោកតា សង្ឃឹមថាបងប្អូននឹងជួយស៊ែរដើម្បីអោយលោកតាបានរបស់ប្រើប្រាស់ស្រួលនឹងគេ៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily