ឆក់កាបូបពីបុរសម្នាក់បានសំរេច តែរត់មិនរួចដោយសារតែជនរងគ្រោះជិះម៉ូតូដេញតាមទាន់..

0
347

ភ្នំពេញ ៖ នៅម៉ោងជាង១រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Nex ស្លាកលេខភ្នំពេញ 1HZ-6481 បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ នៅតាមផ្លូវ193 កែង មហាវិថីម៉ៅសេទុង ស្ថិតក្នុង សង្កាត់ទួលស្វាយព្រែទី1 ខណ្ឌបឹងកេង បន្ទាប់ពីឆក់ការបូបពីជនរងគ្រោះបានហើយភ្លាមៗជនរងគ្រោះបានជិះដេញទាន់ក៏ប្រទាយប្រតប់គ្នា ស្របពេលកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងមកដល់ក៏ឃាត់ខ្លួនជនសង្ស័យមក សាកសួរភ្លាមៗនៅអធិការដ្ឋាននគរបាលខណ្ឌផងដែរ។

បន្ទាប់ពីឃាត់និងសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឆក់កាបូបពីជនរងគ្រោះខាងលើមែន។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីរៀបចំសុំណុំរឿងបញ្ជូនទៅតុលាការ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here